កិច្ចប្រជុំលើកទី៣ ថ្នាក់រដ្ឋមន្ត្រី អាស៊ានទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយនៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៥

ថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣
2 នាក់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំលើកទី៣ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដែលពិធីនេះមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន ហើយកិច្ចប្រជុំនេះគឺផ្ដោតសំខាន់ទៅលើការងារគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗដែលជារឿយៗតែងតែកើតមានឡើងនៅគ្រប់បណ្តប្រទេសទាំងអស់លើពិភពលោក។ ដើម្បីកាត់បន្ថយនូវការបាត់បង់អាយុជីវិត និងការខូចខាតទ្រព្យសម្បតិ្ត អាស៊ានបានខិតខំប្រឹងប្រែងប្រយុទ្ធទប់ស្កាត់ហានិភ័យផ្សេងៗ តាមរយ:សកម្មភាពរួមគ្នាក្នុងការត្រៀមបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នេះអោយនៅកម្រិតទាប។ កន្លងមកកម្ពុជាក៏បានចូលរួមក្នុងសកម្មភាពនេះយ៉ាងសកម្មផងដែរ ដោយបានពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយតាមស្ថាប័នពាក់ព័ន្ឋ  ផ្សេងៗដើម្បីទប់ស្កាត់គ្រោះមហន្តរាយនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំលើកទី ៣ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគ្រប់គ្រប់គ្រោះមហន្តរាយនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីរួមគ្នាចូលរួមទប់ស្កាត់គ្រោះមហន្តរាយនេះ ។ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរអោយប្រទេសក្នុងតំបន់អាស៊ានទាំងអស់ត្រូវចូលរួមសហការ និងព័ត៌មានឆ្លើយតបអោយបានឆាប់រហ័សនៃការកើតមានគ្រោះមហន្តរាយផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសនីមួយៗបានត្រៀមលក្ខណ: ទប់ស្កាត់បង្ការជាមុន ។