លោក ឡុង ឌីម៉ង់៖ ជនជាតិខ្មែរ ៣នាក់នៅកូរ៉េខាងត្បូង បានឆ្លង COVID-19
ថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣

(សេអ៊ូល, កូរ៉េ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ថា មានជនជាតិខ្មែរចំនួន៣នាក់ បានឆ្លង COVID-19 នៅប្រទេសកូរ៉េ។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «នៅពេលនេះមាននារីខ្មែររៀបការស្វាមីកូរ៉េ អាយុ២៣ឆ្នាំ និងម្តាយរបស់គាត់ អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយ បានផ្ទុក COVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ»។ បើតាមលោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ប្តីរបស់នារីខ្មែររូបនេះត្រូវបានគេពិនិត្យឃើញមាន COVID-19 នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បើយរួចហើយ។ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ទៅមន្ទីពេទ្យម៉្យុងជី នៅអ៉ីលសាន ដើម្បីពិនិត្យ និងព្យាបាល។ នេះជាការបញ្ជាក់បន្ថែមពីលោក ឡុង ឌីម៉ង់។ លោកថា «បច្ចុប្បន្ន ស្ថានទូតបាននិងកំពុងតែប្រមូលព័ត៌មានច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៉ីលសានម៉្យុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះកំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ ដើម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់នាព្រឹកនេះ»៕

TOP NEWS: ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន២នាក់ថ្មីបន្ថែមទៀត ខណ:ស្រ្តីជនជាតិអង់គ្លេសម្នាក់បានជាសះស្បើយ
ថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥៣នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ បានឆ្លងវីរុសនេះ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលជាអ្នកដំណើរមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ត្រូវបានធ្វេីតេស្តអវិជ្ជមានចំនួន២ដង ហេីយនឹងឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះផងដែរ។ បុរសជនជាតិបារាំង ដែលឆ្លងជំងឺកូវីដ១៩ ទាំង២នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ គិតត្រឹមម៉ោង៨៖០០យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ សរុបចំនួន៥៣ករណី (ស្រ្តី៤នាក់ ប្រុស៤៩នាក់) ក្នុងនោះមានជនជាតិខ្មែរ២៩នាក់ និងជនបរទេស២៤នាក់។ អ្នកដែលត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ នៅកម្ពុជានេះ រួមមាន៖ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយហើយ)ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាបទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម (ជាសះស្បើយហើយ)ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាមទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាមទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រាទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបងទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែបទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែកទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាបទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែបទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុងទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពតទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពតទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ។ទី៣៨៖ ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបងទី៣៩៖ ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបងទី៤០៖ បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាលទី៤១៖ បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញទី៤២៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាមទី៤៣៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាមទី៤៤៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាមទី៤៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាមទី៤៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាមទី៤៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម។ទី៤៨៖ ជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារផ្សព្វផ្សាយសាសនា នោខេត្តកំពង់ចាមទី៤៩៖ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ដែលបានឆ្លងបន្តពីបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ ពេលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជាទី៥០៖ បុរសខ្មែរអាយុ៤៨ឆ្នាំ នៅក្រុងបាង់ដំបង ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ីទី៥១៖ បុរសខ្មែរអាយុ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។ទី៥២៖ អ្នកទេសចរជនជាតិបារាំង អាយុ៦៧ឆ្នាំ ដែលចូលទៅខេត្តព្រះសីហនុទី៥៣៖ អ្នកទេសចរជនជាតិបារាំង អាយុ៨០ឆ្នាំ ដែលចូលទៅនៅខេត្តព្រះសីហនុ៕ ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖  

ទស្សនាបណ្តុំរូបភាពនៃព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០
ថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣

(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ៖ ១៖ ទីក្រុងប៉េកាំងរបស់ចិន បង្កើនកិច្ចប្រឹងប្រែងក្នុងការកាត់បន្ថយហានិភ័យនៃករណីឆ្លង COVID-19 បែបនាំចូលពីក្រៅប្រទេស។ ២៖ អ្នកឆ្លង COVID-19 នៅប្រទេសជប៉ុន បានកើនលើស១,០០០ករណី រីឯអ្នកស្លាប់មាន៤៣នាក់។ ៣៖ មនុស្សស្លាប់នៅអ៉ីរ៉ង់កើនដល់១,៥៥៦នាក់ ក្នុងចំណោមករណីឆ្លង COVID-19 សរុបទាំងអស់២០,៦១០ករណី។ ៤៖ កំពូលមហាសេដ្ឋីចិន Jack Ma បរិច្ចាគម៉ាស១.៨លានម៉ាស និងគ្រឿងបរិក្ខាវេជ្ជសាស្ត្ររាប់សែនកំផ្លេ ដល់បណ្តាប្រទេសអាស៊ីរួមទាំងកម្ពុជា។ ៥៖ ហ្វីលីពីន៖ អ្នកស្លាប់ដោយសារ COVID-19 កើនដល់១៩នាក់។ ៦៖ ថៃរកឃើញអ្នកឆ្លង COVID-19 ៨៩នាក់ថែមទៀត ធ្វើឲ្យករណីសរុបបន្តកើនដល់៤១១នាក់។ ៧៖ ទីបំផុតសិង្ហបុរីរាយការណ៍ពីមនុស្សស្លាប់ ២នាក់ដំបូងដោយសារ COVID-19។

ការអញ្ជើញសម្រាប់ការបង្ហាញចំណាប់អារម្មណ៍សម្រាប់ទីប្រឹក្សាអន្តរជាតិចំនួន ០១នាក់ និងទីប្រឹក្សាជាតិ ០១នាក់
ថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣

  រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានទទួលជំនួយពីមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR )តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ីឆ្ពោះទៅរកការអនុវត្តនៃគម្រាងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍ (CDRR) គម្រាងនេះអនុវត្តដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDMs) និង ៥៤ឃុំគោលដៅជួយ១៨ស្រុកនៅក្នុងខេត្តចំនួន 6 គឺកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ចាមនិងខេត្តព្រៃវែង។ គម្រោងនេះមានគោលបំណងធ្វើអោយប្រសើរទ្បើងនៅការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសកម្ពុជាជាមួយនឹងលទ្ធផលដែលរំពឹងទុកនៃធ្វើឱ្យប្រសើរឡើងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងសមត្ថភាពឆ្លើយតបនៅកម្រិតស្រុកនិងឃុំដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិ។ គម្រោងនេះមានបួនលទ្ធផល (i) ការសមត្ថភាពស្ថាប័ននិងបច្ចេកទេសនៃស្រុកអាទិភាពលើការគ្រប់គ្រងនិងធ្វើឱ្យប្រសើរឡើង DRR (ii) ការបង្កើនសមត្ថភាពនៃការឃុំគោលដៅសម្រាប់ DRR, បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (CCA) និងការគ្រប់គ្រងគ្រោះមហន្តរាយប្រសើរឡើង (iii) ការធ្វើ DRRនៅសហគមន៍មូលដ្ឋាននិងសកម្មភាព CCA ត្រូវបានអនុវត្ត និង (iv) ការគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធិភាព និងការផ្សព្វផ្សាយនៃការអនុវត្តន៍ល្អបំផុតនិងវិធីសាស្រ្តច្នៃប្រឌិតថ្មី។ (ចូលទាញយកឯកសារខាងក្រោមនេះ) http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Invitation_for_EOI_National_Disaster_Management_Advisor.pdf    

គម្រោងដេញថ្លៃ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំបឹងដោល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧
ថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣

  សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្រោមក្របខណ្ឌគម្រោងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៅមូលដ្ឋានសហគមន៍ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំបឹងដោល ។ ការសាង់សងៈ ជួសជុលផ្លូវលំដីសក្រាលខ្សាច់ភ្នំ ប្រវែង៦៨៧ម ទទឹងខ្នងលើ ០៦ម មានដំាស្មៅតាមជើងទេសងខាងផ្លូវ និងសាងសង់លូ ០១កន្លែង ទំហំ ០.៨០ម ប្រវែង ០៧ម និងដាក់ស្លាកសញ្ញាគម្រោងចំនួន ០១កន្លែង។ រយៈពេលថែទាំៈ ៦ខែ ទីកន្លែងនៃការប្រជុំបើកសំណើដេញថ្លៃៈ សាលាឃុំបឹងដោល កាលបរិចេ្ឋទនែការប្រជុំបើកសំណើដេញថ្លៃៈ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Boeng_Doal_Bid.pdf    

គម្រោងដេញថ្លៃ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំរាធរ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧
ថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣

    សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្រោមក្របខណ្ឌគម្រោងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៅមូលដ្ឋានសហគមន៍ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំរាធរ ។ ការសាង់សងៈ ជួសជុលផ្លូវលំដីសក្រាលខ្សាច់ភ្នំ ប្រវែង៦៨៧ម ទទឹងខ្នងលើ ០៤ម មានដំាស្មៅតាមជើងទេសងខាងផ្លូវ និងសាងសង់លូ ០១កន្លែង ទំហំ ០.៨០ម ប្រវែង ០៦ម និងដាក់ស្លាកសញ្ញាគម្រោងចំនួន ០១កន្លែង។ រយៈពេលថែទាំៈ ៦ខែ ទីកន្លែងនៃការប្រជុំបើកសំណើដេញថ្លៃៈ សាលាឃុំរាធរ កាលបរិចេ្ឋទនែការប្រជុំបើកសំណើដេញថ្លៃៈ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Reathor_Bid.pdf